ស្រដៀងមែនអត់! អ្នកគាំទ្រម្នាក់ទៅបុណ្យសព Tangmoo ល្បីមុខដូចTangmoo រហូតគេចុះផ្សាយ!!

ស្រដៀងដូចពាក្យល្បីមែនអត់! នារីម្នាក់ដែលជាអ្នកគាំទ្ររបស់តារាស្រីនាង Tangmoo Nida បានធ្វើដំណើរមកពិធីបុណ្យសពដើម្បីចូលរួមរំលែកទុក្ខ សម្រាប់តែត្រូវបានគេចាប់អារម្មណ៍ក្រោយពីរូបនាងបង្ហាញមុខ ព្រោះត្រូវបានគេនិយាយថាមុខមាត់នាងស្រដៀងនឹង Tangmoo ខ្លាំងមែនទែន។

ដោយពិធីបុណ្យសពរបស់តារាស្រីនាង Tangmoo ក៏បានបញ្ចប់រួចរាល់ហើយដែរ មានសាច់ញាតិក្រុមគ្រួសា មិត្តភក្ដិតារាៗនិងអ្នកគាំទ្រជិតឆ្ងាយបានមកចូលរួមរំលែកទុក្ខក្នុងពិធីសពនឹងយ៉ាងកុះករ។ ក្នុងចំណោមនោះមានអ្នកគាំទ្រស្រីម្នាក់មានឈ្មោះថាជូ បានធ្វើដំណើរមកចូលរួមពិធីបុណ្យសពដែរព្រោះនាងនឹកអាណិតតារាស្រីនាង Tangmoo ដែលចាកលោកនេះទៅទាំងវ័យក្មេង។ តែជូក៏មិននឹកស្មានថាមានមហាជនគិតថាមុខមាត់របស់នាងស្រដៀងនឹង Tangmoo ហើយក៏មានអ្នកយកទៅបង្ហោះចុះផ្សាយនិងល្បីតាមបណ្ដាញសង្គមយ៉ាងឆាប់រហ័ស ហើយស្រដៀងមិនស្រដៀងនោះគឺទុកឲមហាជនជាអ្នកមើលជាអ្នកថាខ្លួនឯងចុះ។ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ