Kimberlyរំភើបពន់ពេកពេលបាន Jisoo សមាជិក BLACKPINK ផ្ញើសារផ្ទាល់មក!

ជាមួយនឹងរូបថតដែលតារាស្រីថៃល្បីៗដូចជា Kimberly Ann Thiamsiri ធ្វើដំណើរទៅជួបសិល្បករកូរ៉េខាងត្បូងដូចជា Kim Jisoo, BLACKPINK ក្នុងព្រឹត្តិការណ៍ Fashion Week នៅប្រទេសបារាំង ម៉ាកប្រណីត Dior ដែលជា collection សម្រាប់រដូវកាលរដូវស្លឹកឈើជ្រុះ/រដូវរងាឆ្នាំ 2022។

ថ្មីៗ​នេះ តារា​ស្រី​ Kim ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​នាង​ក្នុង​នាទី​ដែល​នាង​បាន​ជួប Jisoo BLACKPINK ។ទោះបីមុន​នឹង​ឡើង​យន្តហោះ នាងមានការ​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​ខ្លាច​ឆ្លង​កូវីដនៅលើយន្តហោះ ណាមួយគេក៏មិនបានពាក់ម៉ាស់ក្នុងកម្មវិធីផងដែរ។
នាងបានបង្ហើបថាខ្លួន និងJISOO បាននិយាយគ្នាបន្តិចបន្តួចដោយសារតែពេលវេលាមានកំណត់។ ពេលនោះដែរ ពួកគេគ្រាន់តែបានណែនាំខ្លួន ហើយប្រាប់ថាមកពីណាពីណីជាដើម ។
After Footer (Active) - damrei Mr1 Zone2
 នាងសប្បាយចិត្តណាស់ដែលបានជួបJISOO ជាពិសេសពួកគេក៏បានថតរូបជាមួយគ្នាផងដែរ បន្ទាប់មក JISOO ក៏បានផ្ញើរូបឱ្យនាងថែមទៀតផង។