តារាសម្ដែងស្រីរាងស្វែលស្រឡូនសម្រស់ស្បែកសខ្ចីនាង Ice Apissada បង្ហើបប្រាប់អាថ៌កំបាំងក្នុងជីវិតរបស់នាងមួយឲអ្នកគាំទ្របានដឹង ការពិតនាងអត់ហ៊ានចុះទឹកទេព្រោះអត់ចេះហែលទឹក។
ដោយការបង្ហើបប្រាប់រឿងនេះរបស់តារាស្រីនាង Ice Apissada ធ្វើឲអ្នកគាំទ្រមានការភ្ញាក់ផ្អើលផងដែរព្រោះមិននឹកស្មានថាតារាស្រីដែលសឹងតែមានតំណែងជារាជនីឈុតប៊ីគីនីការពិតអត់ចេះហែលទឹកទេ។ តាំងពីចូលសិល្បៈមកតារាស្រីនាង Ice តែងតែថតរូបគូជាមួយឈុតប៊ីគីនីនៅមាត់សមុទ្រមិនថាថតឲទស្សនាវដ្ដីឬថតពេលដើរកំសាន្ដនោះទេ តែងមានឈុតប៊ីគីនីស្ទាយស្អាតៗម៉ូតថ្មីៗស្លៀកបញ្ចេញសាច់ខ្ចីបង្ហោះលេង។ ឃើញនាងឩស្សាហ៍ទៅលេងសមុទ្រជាមួយឈុតប៊ីគីនីរហូតបែបនេះ មិននឹកស្មានថាតារាស្រីនាង Ice អត់ចេះហែលទឹកសោះ ហើយពេលនេះរូបនាងក៏កំពុងតែចាប់ផ្ដើមរៀនហែលទឹកហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ