សហគ្រិនជោគជ័យ ៖ ចង់បើកអាជីវកម្មមួយខ្វះដើមទុនមិនមែនជាបញ្ហាទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះស្ថិតនៅលើគំនិត
បើតាមលោក ឌិន សុមេធារិទ្ធ បានមានប្រសាសន៍ថា លោកគិតថាមនុស្សនេះហើយធំជាងគេ លោកចង់និយាយថាឧបសគ្គពីរ សម្រាប់សហគ្រិនគ្រប់រូប គឺទី១រឿងលុយ ទី២គឺបញ្ញា។
លោកបានបន្តថា មនុស្សដែលចាប់ផ្តើមដំបូងបែបគាត់ភ័យច្រើនតែរឿងលុយ ពិបាកច្រើនរឿងលុយនឹង ហើយពួកគាត់គិតថាបញ្ញានិងគឺមិនជាប៉ុន្មានទេ តែបើតាមបទពិសោធន៍របស់លោក បញ្ញានឹងនៅតែដើរតួនាទីសំខាន់ជាងលុយ ហើយការដែលលោកលើកឡើងនិយាយពីបញ្ញានេះ គឺនិយាយពីគ្រប់គ្រងក្រុមហ៊ុន លោកជឿថាកាលណាដែលគាត់មានបញ្ញា ពួកគាត់អាចរកមនុស្សពូកែងាយស្រួល។
បន្ថែមពីនេះ លោកគិតថា ប្រសិនបើមេដឹកនាំនិងខ្លាំង ភាគច្រើនមនុស្សដែលចង់មកក្បែរគាត់ភាគច្រើនតែជាមនុស្សដែលពូកែ ហើយទោះជាមនុស្សដែលនៅក្បែរមិនសូវពូកែ ក៏ពួកគាត់អាចមានឱកាសបង្រៀនបុគ្គលិកទាំងអស់ឲ្យពូកែបានដែរ ។លោកជឿទៀតដែរថា បញ្ញានិងគឺដើរតួនាទីសំខាន់ណាស់ មិនមែនជាលុយទេ។
លោកបន្តថា អ្នកដែលរកស៊ីដំបូងពួកគាត់គឺពិបាកជាងគេ គឺរឿងលុយ តែបើអត់លុយគឺបញ្ញានឹងហើយដែលជាអ្នកបង្កើតលុយនេះ ព្រោះអ្នកមានធំៗចំនួន៦៥ភាគរយនៅលើលោកនេះ គឺសុទ្ធតែកើតចេញពីកូនអ្នកក្រ ចឹងភាគច្រើនចេញពីបញ្ញាហើយទើបអាចបង្កើតលុយចេញបាន៕