តារាសម្ដែងស្រីដែលមានទេពកោសល្យ និងមានប្រជាប្រិយភាពជាច្រើននៅតែធ្វើការជាមួយប៉ុស្តិ៍ដ៏ល្បីរបស់ទូរទស្សន៍ថៃ TV3។
១. Bella Ranee
នៅពាក់កណ្តាលឆ្នាំ 2020 នេះ សារព័ត៌មានបានចុះផ្សាយថា Bella Ranee បន្តកុងត្រាជាមួយប៉ុស្តិ៍។ នាងកំពុងថតរឿងភាគថ្មីរឿង “Love Destiny 2” ជាមួយ Pope Thanawat។
Taew Natapohn នៅចុងឆ្នាំ 2021 Taew Natapohn បានបើកឱ្យដឹងថាកិច្ចសន្យារបស់នាងជាមួយប៉ុស្តិ៍នេះមិនទាន់ផុតកំណត់នៅឡើយទេ។ ផ្អែកតាមប្រភពនាងនឹងមានគម្រោងថ្មីក្នុងពេលឆាប់ៗនេះ។
Kimmy Kimberley កំពុងថតរឿងភាគថ្មី “Royal Doctor” ជាមួយ Mario Maurer ។ ជាងនេះទៅទៀត នាងនឹងទទួលតំណែងជាតួឯកក្នុងរឿងថ្មីជាមួយ Nadech Kugimiya។
Yaya Urassaya កំពូលតារាសម្ដែងមួយរូបកំពុងថតរឿងភាគថ្មីរបស់នាងមានចំណងជើងថា “Lai Kinaree” ជាមួយមិត្តប្រុស Nadech Kugimiya។ គួរបញ្ជាក់ផងដែរថា រឿងថ្មីរបស់នាង “Bad Romeo” ដែលនាងបានសម្តែងជាមួយ Mario Maurer បានបញ្ចប់ការថតទាំងស្រុង។