James Jirayu និង Toey Jarinporn បង្ហាញភាពគួរឱ្យស្រលាញ់ជាមួយគ្នានៅក្នុងរឿងថ្មីដែលចាក់ផ្សាយក្នុងពេលឆាប់ៗនេះ !

ថ្ងៃនេះ 18 មីនា ផលិតកររឿង Ja Yuthsinee ទីបំផុតបានបង្ហោះរូបថតរបស់តួសំខាន់ក្នុងរឿងថ្មី “Matalada” (ចំណងជើងជាភាសាអង់គ្លេស៖ To The Moon and Back)។​ ដូចរាល់ដង James Jirayu និង Toey Jarinporn ពិតជាមើលទៅគួរឱ្យស្រលាញ់ជាមួយគ្នា។

នោះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ពួក​គេ​ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា​បន្ទាប់​ពី​រឿង “Timeline” ឆ្នាំ 2014។ ដូចគ្នា​នេះ​ផង​ដែរ​តួសម្ដែងរងRyu Vachirawich និង Amanda Obdam ​មើលទៅពិតជាសាកសម​ជាមួយ​គ្នាផងដែរ​។
After Footer (Active) - damrei Mr1 Zone2
អ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុកជាច្រើនបានបញ្ចេញមតិលើរូបថតថា តារាប្រុស និងស្រីជួរមុខរូបនេះ គួរឲ្យស្រលាញ់ខ្លាំងណាស់។ ដូចគ្នាដែរ ពួកគេមិនអាចរង់ចាំសម្រាប់រឿងភាគខាងមុខនេះបានទេ។
Eriya