Mint Chalida ធ្វើជាអ្នកកំដរច្រើនដងពេករហូតដល់គ្រងម្កុដ “Princess of Bridesmaids”!

អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​រួបរួម​គ្នា​ប្រគល់​តំណែង​តួឯក​ស្រី Mint Chalida ឲ្យ​គ្រង​តំណែង​ជា“Princess of Bridesmaids”តែម្ដង។ អ្វីដែលគេចាប់អារម្មណ៍បំផុតក្នុងពេលនេះដែរ គឺនាងតែងទទួលយល់ព្រមជាអ្នកកំដរក្នុងពិធីមង្គលការមិត្តភ័ក្ដិជាញឹកញាប់បំផុត ថ្មីៗនេះទើបតែចប់មួយរោងទៀត។

មង្គលការ​មិត្តភ័ក្តិ​ក្នុង​វិស័យ​សិល្បៈ ​ ដេញចាប់តាំងពី Margie Rasri, Mew Nittha, អ្នករៀបចំ Tu Piyawadee, Maprang Wirakarn និង Patty Phimpaporn មិនដែលបាត់មុខMintធ្វើជាអ្នកកំដរដ៏ស្រស់ស្អាតម្ដងណាទេ។

ហ្វេនក៏ធ្វើការទន្ទឹងរងចាំ កាលណាដល់វេន Mint ម្ដង ចំណែកឯតារាស្រីល្បី Davikah ថែម​ទាំង​បញ្ចេញ​មតិ​ថា​ចង់​ធ្វើ​ជា​អ្នកកំដរ​ក្នុង​ពិធី​មង្គលការ​របស់ Mint ទៀត​ផង។
After Footer (Active) - damrei Mr1 Zone2
Eriya