ហ្វេនៗនាំគ្នាប្រៀបធៀបតួចាស់ និងតួថ្មីក្នុងរឿងសុភាពបុរស Jutathep !

បន្ទាប់ពីមានការប្រកាសតួក្នុងរឿង Suparburoot Jutathep វគ្គ២ ដែលជារឿងភាគលក្ខណៈបែបគ្រួសារអភិជនបុរាណដែលបន្តពីរឿងភាគដ៏ជោគជ័យពីមុនដែលធ្វើឱ្យប្រជាជនថៃទស្សនាសឹងតែទូទាំងប្រទេសគឺ Suparburoot Jutathep ២០១៣។

ទន្ទឹមនឹងនេះដែរ ហ្វេនៗមានការទន្ទឹងរងចាំក្នុងការប្រកាសតួ និងពេលវេលាក្នុងការថតហើយក៏មានការរំពឹងទុកចំពោះរឿងថ្មីមួយនេះ។ ក្នុងនោះដែរ គេក៏ជ្រើសរើសតារាប្រុសសង្ហាវ័យក្មេងចំនួនប្រាំរូប ដែលក្នុងនោះក៏មានតារាដ៏មានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ននេះ គឺលោក Gulf Kanawut។
After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះ គេក៏បានរៀបចំកម្មវិធី Duang Jai Tewaprom Debut Night ដែលគេបានប្រមូលផ្ដុំតារាប្រុសដែលដើរតួក្នុងរឿង Suparburoot Jutathep ចាស់ និងថ្មីជុំគ្នា។ រឿងនេះដែរ បានធ្វើឱ្យហ្វេនៗមានការរំភើបដែលឃើញតួប្រុសម្នាក់ៗសុទ្ធតែសង្ហាៗ និងមើលទៅពិតជាសាកសមជាតួដែលកើតក្នុងគ្រួសារអភិជន។
Eriya