ស្ដាយណាស់ដែលPope មិនបានចូលរួមច្រៀងជាមួយ James Ji, James Ma, Boom និង Great!

តារាប្រុសល្បីបួនរូបដែលក្នុងនោះមាន Great Warintorn, James Jirayu, Tanin Manoonsil, និង James Ma ដែលធ្លាប់សម្ដែងក្នុងរឿងដ៏ល្បី “Suparburoot Jutathep” បានជួបគ្នាដើម្បីសម្ដែងក្នុងកម្មវិធីជាមួយគ្នាម្ដងទៀត។ ហ្វេនៗមានការទន្ទឹងរងចាំឱ្យពួកគេរួបរួមគ្នាម្ដងទៀតយូណាស់មកហើយដោយសារតែពួកគេសុទ្ធតែជាតារាល្បីៗទើបមិនមានឱកាសសម្ដែងជុំគ្នា។

ថ្មីៗនេះ Duang Jai Tewaprom Debut Night ត្រូវបានធ្វើឡើងនៅ ICON Siam ដើម្បីប្រកាសតួថ្មីសម្រាប់ Suparburoot Jutathep វគ្គ២ ។ តារាប្រុសសង្ហាទាំង ៤ ក៏បានធ្វើការនាំគ្នាច្រៀងបទចម្រៀង OST ដ៏ពេញនិយម “Ruk Tae Yoo Ney Kan Way Lah” ប៉ុណ្ណោះ កំពូលតារាសម្ដែង Pope Thanawat មិនអាចចូលរួមការជួបជុំនេះបានឡើយ ដោយសារតែមិនទាន់ជាសះស្បើយពីកូវីដ១៩។ ។