កាលពីម្សិលមិញ ថ្ងៃទី 24 ខែមីនា Mai Davika បានចូលរួមកម្មវិធីដ៏ពេញនិយម “Waan Kanchai” ជាតារាកិត្តិយសពិសេស។ ពិធីករកម្មវិធី Noom Kanchai សួរថា តើពេលណានាងនឹងធ្វើការជាមួយ Thai TV3 ម្តងទៀតក្នុងរឿងថ្មីនេះ។ តារាដ៏មានប្រជាប្រិយម្នាក់ឆ្លើយតបថានាងគឺជាតារាសម្ដែងឯករាជ្យដែលអាចធ្វើការជាមួយប៉ុស្តិ៍ណាមួយ។
នាងច្បាស់ជានឹងទទួលយកការផ្តល់ជូនប្រសិនបើក្រុមការងារផលិតកម្មដែលនាងចង់ធ្វើការជាមួយទាក់ទងនាង។ ដូចគ្នាដែរ បើមានរឿងមួយណាមានសាច់រឿងល្អមើល នាងប្រាកដជាចាប់អារម្មណ៍សម្ដែងជាក់ជាមិនខាន់។ កំពូលតារាសម្តែងរូបនេះ បន្តទៀតថា រឿងថ្មីរបស់នាង “You’re My Heartbeat” ដែលផលិតដោយ Jooy Warattaya កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PPTV។
ក្នុងរឿងនេះនាងសម្តែងរួមជាមួយតារាប្រុសសង្ហា Dj Push ។ Mai Davika បើកចំហថានាងកំពុងពិភាក្សាសម្តែងក្នុងរឿងថ្មី ONE 31 ដូចគ្នានេះផងដែរនាងនឹងមានខ្សែភាពយន្ត Netflix ថ្មី។
After Footer (Active) - damrei Mr1 Zone2
Eriya





