កន្លែងតែខំប្រឹងហាត់យកសាច់ដុំ៦កង់ Alek រហូតធ្លាក់គន្លឹះស្មា!

សម្រាប់តារាប្រុសល្បីរបស់ប៉ុស្តិ៍លេខ៣​ Alek Theeradeth ពេលនេះការងារកំពុងរីកចម្រើន រីឯរឿងស្នេហាក៏ដំណើរការល្អផងដែរ។ ដោយហេតុថា ពេល​នេះ​គេ​ដឹង​ថា​អ្នក​នោះ​កំពុង​ដាំ​ដើម​ស្នេហ៍​ជាមួយតារាស្រីប្រជាប្រិយភាពខ្ពស់ ​ Bow Maylada។

ប៉ុន្តែ​ថ្មីៗ​នេះ ហ្វេនៗបាននាំគ្នាផ្ញើសារលើក​ទឹក​ចិត្ត​ទៅ​កាន់​ Alek ​យ៉ាង​ឆាប់​រហ័ស ដោយសារតែលោកបានជួបឧបទ្ទវហេតុមួយដែលធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភនៅពេលដែលគាត់បានបង្ហោះរឿងនៅលើ Instagram ជាមួយរូបភាពខ្លួនរុំដៃម្ខាង។
After Footer (Active) - damrei Mr1 Zone2
អ្នកចាត់ការរបស់Alekក៏បានអាប់ដេតពីបញ្ហានេះដល់ហ្វេន ​ពី​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភដោយគ្រូពេទ្យបានឱ្យAlek ជៀសវាងការធ្វើលំហាត់ប្រាណជាបន្ទាន់ ។​
ទោះជាយ៉ាងណា ក៏បានប្រាប់ហ្វេនកុំឱ្យមានការព្រួយបារម្មណ៍ដោយសាររបួសប៉ុណ្ណឹងមិនជាបញ្ហាសម្រាប់លោកនោះទេ ។