គូស្នេហ៍ផ្អែមល្ហែម Mark-Kim មិនភ្លេចបង្ហាញរាងស្រស់ស្អាតសង្ហាររបស់ខ្លួនដែលធ្វើឱ្យគេច្រណែន!

នៅតែបញ្ជាក់ថាឆ្នាំនេះ ប្រាកដជាមិនទាន់រៀបការសម្រាប់តារាសម្ដែងស្រី Kimberly Ann Thiamsiri ដែលពេលនេះមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសសង្ហា Mark Prin Suparat ជាង៨ឆ្នាំហើយ។ ប៉ុន្តែ​ប្រសិន​បើ​Mark សុំនាងរៀបការនោះនាងក៏ព្រម ប៉ុន្តែឆ្នាំនេះមិនទាន់ពេលទេព្រោះការងាររវល់ណាស់មានរឿង 2 ដែលកំពុងរង់ចាំថត។

ទោះបីជាអ្នកទាំងពីរម្នាក់ៗមានភាពរវល់យ៉ាងណានោះទេពួកគេតែមានពេលនៅជាមួយគ្នា បន្ថែមភាពផ្អែមល្ហែមមិនឈប់ឈរ។ ថ្មីៗនេះ គូស្នេហ៍ Mark-Kim រួមគ្នាហាត់ប្រាណ បង្កើតសុខភាពល្អ ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះគឺរូបរាងដ៏ស្រស់ស្អាតរបស់Kim និងស្រស់សង្ហាររបស់Mark។
After Footer (Active) - damrei Mr1 Zone2
ហ្វេនៗមិនភ្លេចក្នុងការចូលទៅlikeនិងcomment លើរូបភាពដ៏គួរឱ្យស្រលាញ់និងភាពសាកសមគ្នាដ៏គួរឱ្យច្រណែនរបស់អ្នកទាំងពីរ។
Eriya