វ៉ោយ! LISA រៀបចំទិញ Lamborghini តម្លៃ ៨០ លាន ដែលមានតែ ៤០ គ្រឿងប៉ុណ្ណោះពេញពិភពលោក!

ជាមួយនឹងពាក្យចចាមអារ៉ាមថា Lisa BLACKPINK កំពុងរៀបចំទិញរថយន្តទំនើប Lamborghini LP700 Aventador ក្នុងតម្លៃជាង 80 លានបាត ជាកាដូខួបកំណើតអាយុ 25 ឆ្នាំសម្រាប់ខ្លួននាង។ បន្ទាប់​ពី Lisa បាន​ជួប​ជាមួយ​នឹង​ចំនួន​អ្នក​ចូលចិត្ត​ប្រមូល​ទិញ​រថយន្ត​ទំនើប​ក្នុង​ប្រទេស​ថៃ ដែល​យុវជន​រូប​នេះ​បាន​បង្ហោះ​រូបភាព​រថយន្ត​នេះ​ក្នុង​រឿង​របស់​ខ្លួន​ជាមួយ​នឹង​រូប​​លើ​យន្តហោះ ហាក់​ដូច​ជា​និយាយ​ថា​គេ​ត្រៀម​បញ្ជូន​ឡាន​នេះ​ទៅ​កូរ៉េ។

សម្រាប់ Lamborghini LP700 Aventador មានតម្លៃប្រហែល 20 លានបាត រហូតដល់ 80 លានបាត បើយោងតាមជម្រើសបន្ថែមក្នុងរថយន្ត និងជាប្រភេទ Limited Edition ដែលផលិតបានតែពីរបីឡានប៉ុណ្ណោះនៅលើពិភពលោក។ វា​បាន​ចេញ​លក់​ដំបូង​ក្នុង​ឆ្នាំ 2011 ហើយ​មាន​ការ​លក់​ច្រើន​ជាង 10,000 គ្រឿង​ក្នុង​រយៈពេល 9 ឆ្នាំ​។​
After Footer (Active) - damrei Mr1 Zone2
ក្នុង​រយៈពេល 5 ឆ្នាំ​ដំបូង Aventador មាន​ការ​កក់​ទុក​ច្រើន​ជាង​រថយន្ត​ស្ព័រ Lamborghini V12 ទាំង​អស់ និងរំលេចគំរូរបស់ Aventador លក្ខណៈបច្ចេកទេសរបស់ Lamborghini Aventador កម្លាំង​ដែល​មាន​មក​ជា​មួយ​នឹង​ប្រព័ន្ធ​បើកបរ​៤​កង់។
Eriya