ស្អាតណាស់! Janie តែងខ្លួនចូលរួមកម្មវិធីលើកនេះ នរណាក៏មិនដឹងថានាងមានផ្ទៃពោះ៤ខែដែរ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា តារាថៃ Janie Thienphosuwan សព្វថ្ងៃនេះកំពុងតែពរពោះកូនក្នុងផ្ទៃរបស់ខ្លួន ដែលមានរយៈពេល៤ខែទៅហើយ។

ក្នុងនោះផងដែរកាលពីម្សិលមិញ តារាស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលនាង បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ភោធគ្រឿងសម្អាងមួយ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនិងឈុតរ៉ូបវែង យ៉ាងលេចធ្លោរ មិនចាញ់កាលពីពេលដែលនាងមិនទាន់មានផ្ទៃពោះនោះទេ។

ក្រោយពេលដែលអ្នកគាំទ្របានឃើញដូច្នេះ គ្រប់គ្នាក៏សរសើរដល់តារាស្រីរូបនេះ ទោះបីជាសព្វថ្ងៃនាងមានផ្ទៃពោះ៤ខែក៏ដោយ តែរូបសម្រស់និងរូបរាងរបស់នាងគឺមិនប្រែប្រួលនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី