Matt ត្រូវបានគេរិះគន់ម្ដងទៀត ក្រោយពីមិត្តប្រុសSongkranបានរងរបួសធ្ងន់ចូលទៅបន្ទប់សង្គ្រោះបន្ទាន់ ICU!

សម្រាប់​តួ​ស្រី​ស្អាត Matt Peeranee Kongthai ដែល​ថ្មីៗ​នេះ​បាន​ក្លាយ​ជា​បញ្ហា​ម្តង​ទៀត​បន្ទាប់​ពី​សង្សារ​លោក Songkran Techanarong បាន​រង​របួស​ធ្ងន់។ ពេលនេះដែរ Songkran ស្ថិតនៅក្នុង ICU អស់រយៈពេលជាង 7 ថ្ងៃបន្ទាប់ពីការបុកជាមួយរថយន្តភីកអាប់នៅ Khao Yai បណ្តាលឱ្យសួតរបស់គាត់ប្រេះឆ្អឹង បាក់ឆ្អឹងជំនី និងរបួសក។

មនុស្សជាច្រើនបានចូលមកបញ្ជេញមតិយោបល់ សួរ​ថា​នាង Matt ទៅ​ណា?ម៉េចក៏មិននៅមើលថែមិត្តប្រុសពេលដែលឈឺ។
After Footer (Active) - damrei Mr1 Zone2
ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណែត ចាប់រូបភាព ដើម្បីតបតវិញថា Matt តែង​នៅ​ក្បែរ​លោក Songkranជានិច្ច ដែលគេបានឃើញពីIG Storyរបស់Matt ដែលនាងបានបង្ហោះពីមន្ទីពេទ្យ SiriraJទៅ។  រឿងនេះដែរក៏ធ្វើឱ្យអ្នកគាំទ្ររបស់Mattខឹងជាខ្លាំងដោយសារតែអ្នកដែលរិះគន់ចេះតែរកបញ្ហាមករហូតមិនដែរខ្វល់ថារឿងពិតនឹងជាយ៉ាងណានោះទេ។
Eriya