ពីការស្លាប់របស់តារាសម្ដែងល្បីឈ្មោះ Tangmo Nida បានធ្លាក់ចូលទន្លេចៅប្រាយ៉ា។ ទោះយ៉ាងណាគេនៅមិនទាន់ដឹងថាមូលហេតុអ្វីដែលបណ្ដាលឲ្យធ្លាក់ និងមូលហេតុនៅក្រោយស្លាកស្នាមរបួសរបស់នាងនោះទេ។ ក្រៅពីនេះ គេឃើញថាមិត្តស្និទ្ធស្នាលដែលរស់នៅរាប់អានគ្នាអស់រយៈពេល ១៧ឆ្នាំ សោកស្ដាយខ្លាំងចំពោះហេតុការណ៍នេះដូចជាពិធីករស្រី Anna ដែលតែងតែព្យាយាមស្វែងរកយុត្តិធម៌នៅតាមកម្មវិធីរបស់ខ្លួន។
ថ្មីនេះដែរ Kratik ដែលជាអ្នកចាត់ការរបស់Tangmo បានចេញមុខសារភាពជាមួយនឹងមេធាវីរបស់ខ្លួនដោយបញ្ជាក់ថាខ្លួនពិតជាឱ្យសក្ខីកម្មក្លែងក្លាយយ៉ាងពិតប្រាកដមែន។ ទន្ទឹមនឹងនេះដែរ Anna បានចេញមុខស្ដីឱ្យKratikភ្លាមដោយនាងបានបញ្ជាក់ថាហេតុអ្វីបានជាទុកTangmoចោលបែបនេះទៅរួច? ឆាប់ឱ្យមិត្តរបស់នាងមកវិញមក! នាងជឿថានៅលើលោកនេះមាន ឋាននរក ស្ថានសួគ៌ ហើយនឹងរង់ចាំមើលថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យ។
After Footer (Active) - damrei Mr1 Zone2
Eriya





