ហោរាសាស្រ្តប្រចាំថ្ងៃ ពុធ ទី ០៦ ខែ មេសា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាស ឬការបណ្តាក់ទុនទៅលើអ្វីមួយ។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ការប្រកបការងារគ្រាន់កម្រើកជាងមុន ហើយបើចង់ជួញផ្លូវឆ្ងាយក៏តែងហុចជាលទ្ធផលគ្រាន់គាប់ចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើជាបុរស ទោះបីដួងរាសីខ្ពស់ត្រដែតពិតមែនតែក៏ត្រូវមានការប្រយ័ត្នប្រយែងបញ្ហាមួយចំនួនផងដែរពីប្រោះថាងាយកើតឡើងជាងសព្វមួយដង ។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្ត។ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំខាល
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។ក្នុងថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារមានការជួបនូវឧបសគ្គ និង មានការភ្លាំងភ្លាត់ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅសប្តាហ៍នេះបើជាបុរសសម្រេចចិត្តអ្វីមួយឱ្យជ្រើសរើសថ្ងៃល្អ បើពុំនោះទេអាចនឹងជួបបញ្ហាមិនល្អណាមួយឈានចូលជាក់ពុំខាន ។ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕
ឆ្នាំរោង
រាសីស្រុតចុះ។នាពេលនេះជិតឈានចូលបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយ សម្រាប់បុរសអាចយកថ្ងៃល្អធ្វើអ្វីមួយពីព្រោះឃើញថាផលជាផ្លែផ្កាតែងហុចមកវិញគ្រាន់ជាទីគាប់បំណង។សម្រាប់ស្ត្រីលោកអ្នកអាចសម្រុកកិច្ចការងារពេញទីបានផងដែរ ពីព្រោះថាផលល្អៗតែងចាំហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯ ប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយគ្រាន់ស្រួលខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅពេលនេះបើទោះបីដួងរាសីពុំមានអ្វីប៉ះពាល់ច្រើនក្តី ប៉ុន្តែលោកអ្នកមិនត្រូវធ្វេសប្រហែសបានឡើយពីព្រោះថាផលអាក្រក់មួយចំនួនក៏ងាយកើតឡើងដែរ។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការឬណាត់ជួបចរចាអ្វីមួយជាមួយអតិថិជនឬទំនាក់ទំនងការរកស៊ីជួញដូរតែងមានការសហការពីអ្នកដទៃជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងនឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំមមី
រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកចូរប្រយ័ត្នត្រូវគេស្តីបន្ទោស ឬជេរស្តីដោយប្រការណាមួយកើតឡើង ។ ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។ សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនឡើយបើពុំនោះជម្លោះវិវាទអាចពីតូចតាចរីកជាធំ។អារម្មណ៍លោកអ្នកមានការប្រែប្រួលប្តូរផ្លាស់ ហើយកិច្ចការងារមានការរាំងស្ទះ និងអាចប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
រីឯសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំវក
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំស្វានាពេលនេះឱកាសល្អៗបានមកដល់ ម្ល៉ោះហើយត្រូវចងចាំថាធ្វើច្រើនបានផលច្រើនទៅតាមនោះដែរ ។ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនាពេលក្រោយ។ រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីតែងភ្លឺថ្លា និង មានជោគមានជ័យត្រឡប់មកវិញគាប់ប្រសើរ ។ការប្រកបការងារពុំមានអ្វីចូលយាយីនាំពិបាកដោះស្រាយនោះដែរគឺមានសភាពល្អប្រពៃណាស់។
អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ និងកំពុងផ្អែមល្ហែមប្រពៃប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហេតុនេះលោកអ្នកអាចជួបនូវឧបសគ្គច្រើនចំពោះមុខ ដែលពិបាកក្នុងការឆ្លងកាត់។សម្រាប់ការប្រកបការងារត្រូវព្យាយាមតាំងចិត្តទាំងកិច្ចការតូចតាច និង ធំដុំ ពីព្រោះថាងាយទទួលរងការរិះគន់ ឬមានការស្តីបន្ទោសដោយប្រការណាមួយណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នានិងបើមានទំនាស់ផងតែងកើតពីរឿងតូចតាច ហើយ រីកជាធំផង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អផងដែរទើបប្រសើរ។ សម្រាប់ការប្រកបរបររកស៊ីជួញដូរអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕