តារាប្រុសល្បីប្រចាំប្រទេស Nadech Kugimiya ដែលជាគូស្នេហ៍របស់កំពូលតារាស្រី Yaya Urassaya Sperbund មកដល់ពេលនេះ មានអ្នកគាំទ្រតាមដាននិងស្រលាញ់ពេញប្រទេស។ ដោយភាពស្និទ្ធស្នាលរវាងតារាស្រីYayaនិងNadech បន្ទាប់ពីរឿងល្បីរបស់ពួកគេជាច្រើនទើបបានធ្វើឱ្យពួកគេក្លាយជាគូស្នេហ៍ដែលហតនិងល្បីបំផុតក្នុងពេលនេះ។ ថ្មីៗនេះ គេក៏ឃើញថាYayaបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដែលនាងបានធ្វើការប្រាប់ពីអារម្មណ៍ អំពីទំនាក់ទំនងរបស់ខ្លួននិងNadech ទៅកាន់អ្នកកាសែត ។
