Songkran Techanarong មិត្តប្រុសរបស់តារាស្រី Matt Pranee ក្រោយជិះកង់បុកជាមួយរថយន្តដែលចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរបួសធ្ងន់ បាក់ឆ្អឹងជំនីរនិងសួត ហើយត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ Siriraj ដោយស្ថិតនៅក្នុង ICU រយៈពេល៧ថ្ងៃ ។ ហើយកាលពីម្សិលម្ងៃ (៦-០៤-២០២២) គ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅសម្រាកព្យាបាលនៅផ្ទះវិញ។
ថ្មីៗនេះ Songkran បានបង្ហោះរូបភាពមួយសន្លឹកជាមួយ Matt Phiranee Khongthai ជាមួយនឹង Caption “ សូមអរគុណមន្ទីរពេទ្យ Siriraj និងបុគ្គលិកទាំងអស់ចេញពីបេះដូងរបស់ខ្ញុំ Thank you from the deepest part of my heart, forever grateful”។ ទន្ទឹមនឹងនេះដែរ ហ្វេនក៏បានធូរចិត្តនិងបង្ហោះសារអបអរសាទរដែលលោកបានចេញពីពេទ្យហើយសម្រាកឱ្យឆាប់ជានិងរឹងមាំដូចដើមវិញ។