ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ដែលបច្ចុប្បន្ននេះកញ្ញាកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសំណាក់ទស្សនិកជន ពិសេសនោះគឺតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាផ្ទាល់តែម្ដង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កញ្ញា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ពេលឃើញកញ្ញា បង្ហោះរូបភាពនៅពេលដែលតុបតែងខ្លួនជាព្រះនាងនាគ រំលេចសម្រស់បែបធម្មជាតិ សក្ដិសមជានារីខ្មែរឥតខ្ចោះ នរណាឃើញក៏លាន់មាត់សរសើរគ្រប់គ្នាដែរ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលមហាជន និងអ្នកគាំទ្រតារាស្រីរូបនេះ ឃើញនាងតុបតែងខ្លួនក្នុងឈុតជាព្រះនាងនាគបែបនេះ៕ តោះ! ចង់ដឹងថាស្រស់ស្អាតប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី