រំភើបចិត្ត! គូស្នេហ៍តារា Mark-Kim ចាប់ដៃគ្នាទៅទីក្រុងដ៏ត្រជាក់ តើអាចមានដំណឹងល្អឆាប់ៗនេះ?

មិនថាម្នាក់រវល់យ៉ាងណានោះទេយើងឃើញថាពួកគេតែងតែមានពេលនៅជាមួយគ្នា និងបន្ថែមភាពផ្អែមល្ហែមមិនឈប់ឈរសម្រាប់​គូស្នេហ៍​របស់​ប៉ុស្តិ៍​លេខ ៣ Kimberly Ann Tiamsiri និង Mak Prin Suparat ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាង ៨ ឆ្នាំ​មក​ហើយ។

ទោះជា Kimberly ​បញ្ជាក់​ថា​ឆ្នាំ​នេះ​ប្រាកដ​ជា​មិន​ទាន់​រៀប​ការ​ទេ ប៉ុន្តែ​ប្រសិន​បើ​Markសុំ​រៀបការពួកគេអាចនឹងគិតគូ ប៉ុន្តែឆ្នាំនេះមិនគួរទាន់ពេលទេព្រោះការងាររវល់ណាស់ដោយមានរឿង 2 ដែលកំពុងរង់ចាំថត។
ហើយថ្មីៗនេះ ក្នុងឱកាសបុណ្យសង្រ្កាន្តដ៏វែងនេះ គូស្នេហ៍ Mark-Kim បានហោះ ទៅកម្សាន្តនៅក្រៅប្រទេស ទទួលបទពិសោធន៍ព្រិលទឹកកក និងបរិយាកាសត្រជាក់ខ្លាំងប្រចាំឆ្នាំ។
After Footer (Active) - damrei Mr1 Zone2
ដោយក្នុង​រូបភាព​ដែល Mark បានបង្ហោះ​លើ Instagram នូវរូបភាពដ៏ស្វីតរបស់អ្នកទាំងពីរកំពុងតែសម្រាកយ៉ាងសប្បាយចិត្តទោះបីជាអាកាសធាតុត្រជាក់​ខ្លាំងយ៉ាងណាក៏ដោយតែយើងក៏ឃើញទេសភាពស្រស់ស្អាត ពោពេញទៅដោយព្រិលពណ៌ស។ ទន្ទឹមនឹងនេះដែរ អ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារចង់ឃើញរូបភាពស្អាតៗ ហើយ​ប្រហែល​ឮ​ដំណឹង​ល្អឆាប់ៗនេះ។
Eriya