ហ្វេនៗរបស់ Hyun Bin និង Son Ye-jin ខឹងសម្បារ ពេលដឹងថាភាពឯកជនរបស់គូស្នេហ៍មួយគូនេះត្រូវបានរំខានអំឡុងពេលធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅអាមេរិច!

បន្ទាប់​ពីពិធី​រៀប​ការ​ក្នុង​ក្តី​ស្រមៃ​ តារា​ Crash Landing on You តារាសម្ដែងល្បីបំផុត Hyun Bin និង Son Ye-jin ឥឡូវ​បាន​ចាក​ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​អាមេរិក។ គូស្វាមីភរិយាថ្មីថ្មោងត្រូវបានថតបាននៅព្រលានយន្តហោះកាលពីថ្ងៃចន្ទ ហើយកាលពីថ្ងៃអង្គារ ទំព័រអ្នកគាំទ្រជាច្រើនបានចេញផ្សាយរូបថតរបស់តារានៅក្នុងព្រលានយន្តហោះ LA ។ តារា​សម្ដែង​វ័យ​៣៩​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​ស្លៀក​ពាក់​អាវយឺត​ពណ៌​ស​ដែល​នាង​បាន​ផ្គូផ្គង​ជាមួយ​នឹង​ខោ​ពណ៌​ក្រែម ។

ម្យ៉ាងវិញទៀត គេឃើញស្វាមីរបស់នាង Hyun Bin ក្នុងឈុតអាវយឺតពណ៌ស ជាមួយនឹងខោពណ៌ខ្មៅជាមួយនឹងមួក។ នៅក្នុងវីដេអូ គេឃើញកំពុងរង់ចាំជាមួយនឹងអីវ៉ាន់សម្រាប់ការដឹកជញ្ជូនរបស់ពួកគេ។ តារា​សម្ដែង​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ឃើញ​សុំ​ឲ្យ​អ្នក​គាំទ្រ​ឈប់ថតរូបរបស់ពួកគេទៀត ។ ហ្វេនៗរបស់គូស្វាមីភរិយាមួយគូនេះដែលឃើញបែបនេះអ្នក​ខ្លះក៏​ខឹងសម្បាដែលមានអ្នក​​លុកលុយ​​ភាព​ឯកជនរបស់តារាទាំងពីរក្នុងកំឡុងពេល​ក្រេប​ទឹក​ឃ្មុំ។
After Footer (Active) - damrei Mr1 Zone2
Eriya