ជម្រះចង្រៃ! គូស្នេហ៍ Songkarn-Matt ស្រោចទឹកចូលឆ្នាំថ្មីសិរីសួស្ដី និងសុំខមាលទោសពីឪពុកម្ដាយ!

ទើបតែមានរបួសធ្ងន់ធ្ងរមុនថ្ងៃខួបកំណើតខ្លួនឯងកាលពីថ្ងៃទី ១៣ មេសា ប៉ុន្តែបានធូរស្បើយវិញយ៉ាងឆាប់រហ័សសម្រាប់ Songkarn Techanarong ដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីថ្ងៃទី ២២ ខែមីនា ដែលគ្រួសាររបស់គាត់ព្រួយបារម្ភយ៉ាងខ្លាំង។

ថ្មីៗនេះ លោក Songkarn បានបង្ហោះរូបភាពក្នុងថ្ងៃខួបកំណើតរបស់ម្តាយលោក ពេលនៅភោជនីយដ្ឋានជាមួយគ្រួសារ ដោយមានអនាគតកូនប្រសារស្រី Matt ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​គ្រួសារនេះ​ដែរ គេឃើញថា Songkarn ​នៅ​តែ​មានការរុំរបួស​នៅនឹង​ក។
After Footer (Active) - damrei Mr1 Zone2
ទន្ទឹមនឹងនេះ លោកក៏បានផុសរូបមួយទៀតបែបលក្ខណៈគ្រួសារដោយមានឪពុកម្ដាយរបស់លោកនិងមិត្តស្រីMattកាន់ផ្ទិលទឹកនៅនឹងដៃដើម្បីប្រោសព្រំដោយសរសេរcaption ដាក់ថា “ចាប់ពីពេលនេះតទៅ ជួបតែរឿងល្អៗ រីករាយថ្ងៃបុណ្យសង្រ្កាន ជូនពរសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច” ។
Eriya