ហ្វេនៗរងចាំយូហើយ! LISA ត្រៀមចូលរួមកម្មវិធី Met Gala 2022 កម្មវិធីហ្វេសិនរបស់តារាហូលីវូដធំបំផុតលំដាប់ពិភពលោក!

មានពាក្យចចាមអារ៉ាមថា Lisa BLACKPINK ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុង Red Carpet រង្វង់ម៉ូដលំដាប់ពិភពលោកដ៏ធំដូចជា Oscar Met Gala 2022 ដែលរៀបចំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កម្មវិធី Win Tour នឹងបង្ហាញពីប្រធានបទនៃព្រឹត្តិការណ៍នេះ រួមជាមួយនឹងបញ្ជីឈ្មោះភ្ញៀវ VVIP មកពីមជ្ឈដ្ឋាននានាដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សំបុត្រចូលរួមព្រឹត្តិការណ៍នេះមានតម្លៃ ១លានបាត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចចូលរួមក​ម្មវិធីនេះបានទេលុះត្រាតែតារាដែលល្បីលំដាប់អន្តរជាតិជាដើម។ ហើយថ្មីៗបំផុតឆ្នាំនេះ ប្រធានបទនៃព្រឹត្តិការណ៍ MET Gala 2022 មកក្នុងប្រធានបទ “In America: An Anthology of Fashion” ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 2 ឧសភា។​ ហ្វេនៗសង្ឃឹមថា “Lisa” Lalisa Manoban នឹងចូលរួម នេះបើយោងតាមពាក្យចចាមអារ៉ាម។
After Footer (Active) - damrei Mr1 Zone2
Eriya