ប្រែពីហ្វេនមកជាមិត្តភក្ដិ ! J-Hope របស់ BTS បង្ហាញការគាំទ្រចំពោះ Lady Gaga កំឡុងពេលខនសឺត!

J-Hope សមាជិកក្រុម BTS បានចែករំលែករូបថតដែលគាត់បានថតជាមួយ Lady Gaga នៅលើ Instagram របស់លោកនៅក្នុងការប្រគុំតន្ត្រីរបស់នាង។ នៅថ្ងៃទី 15 ខែមេសា J-Hope បានបង្ហោះរូបថតខ្លួនឯងនៅខាងក្រោយឆាកជាមួយ Lady Gaga នៅឯការប្រគុំតន្ត្រី “Lady Gaga Enigma + Jazz & Piano” របស់នាងនៅទីក្រុង Las Vegas ។

ទន្ទឹមនឹងរូបថតរបស់តារាទាំងពីររូបដែលថតជាមួយគ្នានោះ J-Hope បានសរសេររៀបរាប់ទាំងបេះដូងជាភាសាអង់គ្លេស និងកូរ៉េថា “បើនិយាយពីការសម្ដែងវិញ គ្មាននរណាធ្វើបានដូច Lady Gaga ទេ!”
After Footer (Active) - damrei Mr1 Zone2
នៅ​ចុង​បញ្ចប់​នៃ​ការ​បង្ហោះ​រូប​នេះ​បាន​បន្ថែម​ថា “ខ្ញុំ​ជា​អ្នក​គាំទ្រ!!! ស្រឡាញ់​អ្នក!!” បច្ចុប្បន្ននេះ BTS កំពុងរៀបចំការប្រគុំតន្ត្រី “Permission to Dance On Stage” របស់ពួកគេនៅក្នុងទីក្រុង Las Vegas នៅកីឡដ្ឋាន Allegiant។ ការប្រគុំតន្ត្រីនាពេលខាងមុខរបស់ពួកគេនឹងប្រព្រឹត្តទៅនៅថ្ងៃទី 15 ដល់ថ្ងៃទី 16 ខែមេសា។
Eriya