តើនរណាពាក់សមជាងរវាង Chompoo និង Due​​ Arisara ក្នុងឈុតសេះបង្កងតែមួយ !

អបអរសាទរអ្នកម្តាយថ្មីនៃវិស័យសិល្បៈសម្រាប់ Due Arisara ដែលពេលនេះមានផ្ទៃពោះកូនដំបូងជាមួយនឹងអនាគតស្វាមី “Sebastian Lee” បន្ទាប់ពីលុតជង្គង់សុំរៀបការចុងឆ្នាំ 2021 ។ ថ្មីៗ​នេះ Due បានបង្ហាញខ្លួននៅក្នុងរូបរាងថ្មីមួយចេញក្បាលពោះតិចៗក្នុងសម្លៀកបំពាក់សេះបង្កង។ ទន្ទឹមនឹងនេះ នាងក៏បានបង្ហោះរូបច្រើនសន្លឺកក្នុងឈុតដ៏ស្រស់ស្អាតនោះដោយដាក់caption ថា “អ្នកម្ដាយថ្មី ផ្ញើខ្លួនផ្ញើប្រាណផង” ។

គេឃើញថា តារាស្រីរូបនេះស្លៀកពាក់ឈុតដូចទៅនឹងតារាស្រីល្បីឈ្មោះ Chompoo Ariya ដែលបានធ្វើឱ្យគេចាប់អារម្មណ៍ពេញផ្ទៃប្រទេស។ ហ្វេនៗក៏បាននាំគ្នាធ្វើខមមិនជាច្រើសរសើរពីភាពស្រស់ស្អាតរបស់នាង ព្រមទាំងជៀសមិនផុតពីការប្រៀបធៀបអ្នកម្ដាយស្រស់ស្អាតទាំងពីរ។
After Footer (Active) - damrei Mr1 Zone2
Eriya