សម្រាប់តារាស្រីពីរនាក់ ដែលជាអនាគតកូនប្រសារស្រីរបស់ត្រកូលអភិជនហាយសូល្បីឈ្មោះ Phornprapha មានដូចជា Aum Patchrapa និង Taew Nathaphon ។ ដោយដឹងមកហើយថា Aum មានទំនាក់ទំនងស្នេហាច្រើនឆ្នាំជាមួយលោកប្រធាន Wong ដែលជាបងប្រុស និង Taew ក៏ជាគូស្នេហ៍របស់កំលោះហាយសូរ Pranai ដែលជាប្អូន។ ថ្មីៗនេះដែរ គេក៏ឃើញ Aum បានបង្ហោះរូបថតមួយសន្លឹក ក្នុងកម្មវិធីជប់លៀង អបអរថ្ងៃខួបកំណើត ម្តាយរបស់មិត្តសម្លាញ់ Pok Nai។
ដោយក្នុងនោះ Aum មកក្នុងឈុតខ្លីពណ៌ត្នោតខ្ចី បញ្ចេញរូបរាងយ៉ាងច្បាស់ធ្វើឱ្យគ្រប់គ្នាច្រណែន ហើយអ្នកសារព័ត៌មានទាំងអស់ចូលចិត្តសរសើរសម្រស់ដ៏ឥតខ្ចោះរបស់នាងដូចតារាកូរ៉េ។ ចំណែកឯ Taew ក៏បានបង្ហាញខ្លួនក្នុងឈុតរ៉ូបវែងឆែកពណ៌បៃតងដែលមើលយ៉ាងណាក៏ស្រស់ស្អាតគ្មានផ្ទឹម។
After Footer (Active) - damrei Mr1 Zone2
Eriya





