ក្ដៅៗ! មហាជនស្រាប់តែខឹង Sand ក្រោយឃើញរូប Tangmo មួយសន្លឹកលេចចេញសំឡីអនាម័យដែលនាងថតថ្ងៃកើតហេតុនិងអះអាងថា…!(មានរូបភាព)

មកទល់និងពេលនេះរឿងក្ដីរបស់អតីតតារាថៃស្រីល្បីឈ្មោះ Tangmo នៅតែពុំទាន់បញ្ចប់បាននៅឡើយនោះទេ បើតាមអ្នកកាន់កាប់រឿងក្តីការស្លាប់មួយនេះធ្លាប់ប្រកាសថា នឹងបិទរឿងក្តីនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២នេះ តែស្រប់តែពេលនេះ មេធាវីផ្ទាល់ខ្លួនរបស់ម្តាយ Tangmo លោក Dacha បាននិយាយនៅក្នុងសន្និសិទកាសែតមួយថា ពេលនេះរឿងក្តីការស្លាប់របស់ Tangmo នឹងត្រូវលើកទៅបញ្ចប់នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ វិញ ដោយសារតែនៅរង់ចាំសក្ខីកម្មចុងក្រោយសិន។

យ៉ាងណាមិញទន្ទឹមនឹងការរងចាំថ្ងៃបិទបញ្ចប់រឿងក្ដី ស្រាប់តែថ្មីៗនេះមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល​ ក៏ដូចជាខឹងចំពោះនាង Sand ដែលមានរូបភាពរបស់ Tangmo ឈរបែរខ្នង មានលេចចេញខោក្នុង និង ទម្រង់សំឡីអនាម័យ ដែលរូបភាពនេះហាក់ចង់មានន័យថា ឈុតដែល Tangmo ស្លៀកនៅក្នុងថ្ងៃកើតហេតុនោះ មិនពិបាកនោមដូចដែលមហាជនគិតនោះទេ ហើយ Sand ក៏ទទួលស្គាល់ថារូបនោះនាងជាអ្នកថត តែនាងមិនដឹងថាបែកធ្លាយយ៉ាងដូចម្ដេចនោះទេ។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត តាមរយៈរូបភាពនោះ មហាជនជាច្រើនកាន់តែសង្ស័យនិងខឹងដល់នាង Sand ថាមានគំនិតមិនល្អក្នុងរឿងនោះ មួយវិញទៀតមហាជនជាច្រើនកំពុងតែសង្ស័យថា រូបភាពនោះមិនមែនជា Tangmo ព្រោះ Tangmo មានស្នាមសាក់នៅចំហៀងខ្នងខាងស្តាំ ហេតុអ្វីរូបភាពនោះបែរជាមិនមាន៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី