តួឯកស្រីនាង Nune បង្ហោះរូបបីកូនតូចទើបសម្រាល អ្នកគាំទ្រស្មានថានាងមានដំណឹងល្អហើយ….

តារាសម្ដែងស្រីនាង Nune Woranuch ត្រូវបានអ្នកគាំទ្រសួរសំណួរជាច្រើនក្រោយឃើញរូបភាពនាងទើបបង្ហោះជាមួយកូនតូចទើបសម្រាល ឃើញហើយស្មានតែស្ងាត់ៗរូបនាងសំងំពពោះកូនតូចមិនឲអ្នកគាំទ្រដឹង។

ដោយតួឯកស្រីនាង Nune Woranuch រៀបការជាមួយស្វាមីអ្នកជំនួញលោក Piti Bhirombhakdi កាលពីឆ្នាំ២០១០ តែគូនេះមិនទាន់មានបេប៊ីឲឃើញនោះឡើយ។ សម្រាប់តែថ្មីៗនេះតារាស្រីនាង Nune បានបង្ហោះរូបដ៏កក់ក្ដៅ មានរូបនាងមានស្វាមីនិងកូនតូចនៅនឹងដៃ ទើបធ្វើឲមានមហាជនជាច្រើនចង់ដឹងថាកូនតូចនេះជាអ្នកណា? ពេលនេះចំលើយដឹងហើយ កូនតូចទើបសម្រាលនេះក៏ជាសមាជិកគ្រួសារនាងម្នាក់ដែរគឺជាក្មួយស្រីរបស់នាងដែលទើបសម្រាល ជាកូនរបស់ប្អូនស្រីស្វាមីរបស់ Nune។ ថតរូបជាមួយក្មួយស្រីបីឡើងទំនងបែបនេះធ្វើឲអ្នកគាំទ្រ Comment ចង់ឃើញមុខកូនតូចរបស់ Nune ដែរហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ