កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនដែលគាំទ្រតារាស្រី Kao Supassra បាននាំគ្នាសម្ដែងការសោកស្ដាយនៅពេលទទួលដំណឹងថា នាងនិងលោក Chow Chawalit បានបែកបាក់គ្នាហើយ ក្រោយពេលសាងស្នេហ៍និងគ្នាអស់រយៈពេលជាង៣ឆ្នាំមក។

យ៉ាងណាមិញក្រោយពេលប្រកាសបែកបាក់គ្នា តារាស្រីរូបនេះក៏ពុំបានបញ្ជាក់ពីមូលហេតុឲ្យមហាជននិងអ្នកគាំទ្របានដឹងនោះទេ គ្រាន់តែមានប្រកាសនៅក្នុងបណ្ដាញសង្គមថានៅទំនេរតែប៉ុនណោះ។
តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ស្រាប់តែថ្មីៗនេះខណៈតារាស្រីរូបនេះបង្ហោះរូបភាពក្នុងបណ្ដាញសង្គម លោក Great Varintorn បានចូលទៅខមិនថា «មួយរយៈនេះដូចជាមិនធម្មតាយ៉ាងម៉េចទេ» ស្រាប់តែភ្លាមៗនោះ Kao Supassra ឆ្លើយតបទៅកាន់ Great ថា ៖ «ធម្មតាបានយ៉ាងម៉េច ព្រោះអីនៅចាំបងចូលមកបំពេញនោះអី»។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនរំភើបចិត្ត ព្រោះតាមសម្ដីតារាស្រីរូបនេះ ហាក់បីដូចជាចង់ឲ្យលោក Great ចូលទៅស្អំបេះដូងឲ្យនាង ព្រោះមើលទៅអ្នកទាំងពីរពិតជាសក្ដិសម និងនៅទំនេរដូចគ្នាថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី