សម្រាប់រឿង “Devil Sister ” ដែលតារាស្រីជើងចាស់រូបស្រស់ Min Peachya Wattanamontri លើកទីមួយសម្តែងជាមួយ Win Methawin តារាកំពុងតែរះថ្មីល្បីទូទាំងអាស៊ី។ Min ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ជាអតីតតួឯកស្រីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧មិនថារឿងភាគណាដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទេ ធានាថាអត្រាទស្សនាខ្ពស់។ចំណែកឯ Win វិញទើបតែបញ្ចប់រឿងភាគល្បីប្រចាំប្រទេសជាមួយនឹងBright Vachirawit ដែលមានចំណងជើងថា F4 Thailand: Boy Over Flower។
