Chippy ចេញរឿងភាគចុងក្រោយមុននឹងបញ្ចប់កុងត្រាពីប៉ុស្តិ៍លេខ៣!

សម្រាប់តារាស្រីវ័យក្មេង Chippy Sirin ហាក់ដូចជាអស់កុងត្រាជាមួយប៉ុស្តិ៍លេខ៣ ដោយនាងក៏មិនបានសម្រេចចិត្តបន្តកុងត្រាទៀតផងដែរ។ ដោយរឿងចុងក្រោយរបស់ Chippy ដែលនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ គឺរឿង Ratee Luong។  ​រឿង​នេះ Chippy ត្រូវ​បានចាប់ដៃគូសម្ដែង​ជាមួយ​នឹងតារាប្រុស Kanin ។

សម្រាប់ Chippies បន្ទាប់ពីរឿងភាគបានបញ្ចប់ នាង​ក៏ត្រៀមខ្លួនធ្វើការនៅក្រោមប៉ុស្តិ៍លេខ ៨ របស់ថៃក្នុងរឿងភាគថ្មី “Bulan Mantra” ជាមួយ New Wongsakorn ។ ហ្វេនក៏នំាគ្នារងចាំទស្សនារឿងរបស់តារាស្រីមានទេព្យកោសល្យមួយនោះ​ ហើយក៏សង្ឃឹមថានាងអាចផ្លាស់ប្ដូរបទពិសោធន៍ថ្មីបន្ទាប់ពីផ្ដាច់ខ្លួនចេញពីប៉ុស្តិ៍លេខ៣។
After Footer (Active) - damrei Mr1 Zone2
Eriya