តួឯកប្រុសលោក Bie បែកកូនទៀតហើយ Gubgib អត់ឲនាំកូនទៅនៅចិនជាមួយទេ….

ត្រូវបែកគ្នាទៀតហើយ ក្រោយពីមានគម្រោងនាំទាំងក្រុមគ្រួសារទៅរស់នៅប្រទេសចិនពេលនេះក្រុមគ្រួសាររបស់លោក Bie Kpn ត្រូវផ្អាកគម្រោងនេះវិញហើយ ដោយរូបលោកត្រូវទៅទីនោះតែម្នាក់ឯងវិញ។

ហើយនេះក៏មិនមែនជាលើកទីមួយនោះឡើយដែលលោក Bie ត្រូវរស់នៅបែកគ្រួសារបែកភរិយានិងកូនតូចៗទៅនៅចិនតែម្នាក់ឯង។ ដោយរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះរូបលោកគឺនៅចិនជាញឹកញាប់ដើម្បីធ្វើកាងារសិល្បៈនៅទីនោះតាំងពីមិនទាន់មានអ្នកគាំទ្រតស៊ូរហូតក្លាយជាអ្នកសម្ដែងល្បីឈ្មោះមួយរូបក្លាយជាតួឯកប្រុសមានឈ្មោះបោះសំលេងជាច្រើនរឿងម្នាក់ផងដែរ។​ ភាពជោគជ័យទាំងនេះត្រូវការសមត្ថភាពនិងពេលវេលា ដូចនេះធ្វើឲលោក Bie ត្រូវទៅនៅចិនច្រើនជាងនៅជួបជុំប្រពន្ធកូនឯថៃ។ ដោយគម្រោងប្រុងទៅនេះចិនទាំងគ្រួសារក្នុងឆ្នាំនេះត្រូវផ្អាកវិញដោយតារាស្រីនាង Gubgib គិតថានៅទីនេះនាងអាចនៅរកចំណូលមានកាងារបាន ហើយក៏តូចអាចនៅក្រៅប្រទេសលំបាក ទើបសម្រេចចិត្តនៅថៃវិញហើយ Bie ក៏មកលេងនៅថ្ងៃទំនេរ តែក៏ព្យាយាមមិនឲកូនៗបាត់ភាពកក់ក្ដៅពីឪពុកនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ