អីយ៉ា តារាស្រីតួឆ្នាស់តួឆ្នើមដ៏ល្បីក្នុងរឿងភាគថៃនាង Benz Pornchita ចាប់ផ្ដើមលេងខ្លួនស៊ិចស៊ីជាថ្មីក្នុងឈុតប៊ីគីនីលំហែកាយ ក្រោយពីមានរូបរាងស្វែលស្រឡូនរបស់នាងត្រលប់មកជិតដូចដើមវិញហើយ។
ដោយតារាស្រីនាង Benz បានបាត់មុខពីការសម្ដែងក្នុងរឿងភាគថៃមួយរយះធំផងដែរ ក្រោយពីរៀបការមានកូនបន្ដបន្ទាប់ក្នុងរយះពេលច្រើនឆ្នាំកន្លងមកនេះ។ ខណះពេលដែលមានកូនតូចនិងសម្រាកនៅផ្ទះ គីឡូរបស់តារាស្រីនាង Benz ក៏ឡើងក្រឺតៗជាងមុនខ្លាំងដែរ។ តែរូបភាពប៉ុន្មានសន្លឹកចុងក្រោយក្នុងថ្ងៃសម្រាកនៅមាត់សមុទ្រជាមួយក្រុមគ្រួសាររបស់តារាស្រីនាង Benz ធ្វើឲឃើញថាពេលនេះរូបរាងរបស់នាងបានស្វែលស្រឡូនវិញហើយ ថែមអ្នកម្ដាយកូនបីរូបនេះក៏លេងខ្លួនឡើងស្អាតខ្ញង់ស៊ិចស៊ីដែរ ឬមួយរូបនាងកំពុងត្រៀមខ្លួនចូលសម្ដែងវិញ?
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ