ជាការពិតណាស់ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីជើងចាស់ Chintara Sukapatana មានឈ្មោះហៅក្រៅថា Mam ដែលលោកស្រីនិយមសម្ដែងជាតួស្លូតបូត និងកម្សត់ដែលគ្រប់ឈុតសឹងតែធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកតាមថែមទៀតផង។

តែយ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ពីជីវិតស្នេហារបស់តារាស្រីរូបនេះវិញ បច្ចុប្បន្ននេះលោកស្រីពុំទាន់មានគ្រួសារនៅឡើយនោះទេ ខណៈសព្វថ្ងៃលោកស្រីមានវ័យ៥៧ឆ្នាំទៅហើយ។
ក្នុងនោះផងដែរ តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតកាលពីពេលថ្មីៗ តារាស្រីរូបនេះបាននិយាយថា៖
«កន្លងមកលោកស្រីមិនមែន មិនធ្លាប់មានអ្នកស្រឡាញ់នោះទេ តែលោកស្រីហាក់មិនត្រូវចិត្តទើបសម្រេចចិត្តរស់នៅម្នាក់ឯងដល់បច្ចុប្បន្ន ម្យ៉ាងវិញទៀតលោកស្រីមិនខ្វាយខ្វល់អ្វីឡើយ លោកស្រីសប្បាយចិត្ត ព្រោះរាល់ថ្ងៃមានមិត្តភក្តិ មានបងប្អូន ហើយចាស់ទៅក៏មានប្អូនៗ និង មានក្មួយៗដែរ ដូចនេះលោកស្រីពុំសូវជាចាប់អារម្មណ៍លើរឿងស្នេហាប៉ុន្មានទេ»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី