រំភើបឡើងស្រក់ទឹកភ្នែក! Yaya បង្ហោះសារជូនពរមិត្តសម្លាញ់ដល់ Kimberly ដែលទីបំផុតបានរៀបការជាមួយអ្នកដែលខ្លួនស្រលាញ់ហើយ!

ដំណើរកម្សាន្តលើកនេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល Mark Prin លុតជង្គង់សុំ Kimberly រៀបការជាមួយលោក ក្រោមបរិយាកាសរ៉ូមែនទិច។ បន្ទាប់មកពួកគេក៏ទទួលបានការអបអរសាទរដ៏លើសលប់ពីមិត្តភក្ដិតារាវិស័យសិល្បៈ និងអ្នកគាំទ្រ។

ដោយក្នុងព្រឹត្តិការណ៍នេះ គូស្នេហ៍មួយគូទៀតដូចជា “Nadech Kugimiya” និង “Yaya Urassaya” ដែលជិះយន្តហោះទៅចូលរួមដំណើរកម្សាន្តនេះ ក៏ស្ថិតក្នុងឱកាសពិសេសរបស់មិត្តសម្លាញ់របស់ពួកគេផងដែរ។
ចុងក្រោយនៅលើ Instagram របស់ Yaya បាន​បង្ហោះ​សារ​ទៅ​កាន់​មិត្ត​សម្លាញ់ថា  “Congratulations to my best friends I’m sooo happy for you guys ahh gna cry all over again! I love u both and there couldn’t be two people who were so made for each other like you guys congratulations again and again you guys!! (អបអរសាទរមិត្តភ័ក្តិដែលស្រលាញ់គ្នា សប្បាយចិត្តណាស់សម្រាប់អ្នកទាំងពីរ សូមយំម្ដងទៀតចុះ!ខ្ញុំស្រលាញ់អ្នកទាំងពីរហើយ មិនអាចមានគូណាដែលសាកសមគ្នាឥតខ្ចោះដូចគូរបស់អ្នកទាំងពីរនោះទេ អបអរសាទរម្តងហើយម្តងទៀតណា!!)
After Footer (Active) - damrei Mr1 Zone2
Eriya