Yaya ទម្លាយអារម្មណ៍បែបនេះភ្លាមៗ ក្រោយឃើញ Mark រៀបគម្រោងសុំ Kimberley រៀបការបានសម្រេច!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃលោក Mark Prin បានសុំតារាស្រី Kimberley រៀបការរួចមក ធ្វើឲ្យផ្អើលដល់អ្នកសិល្បៈថៃជាច្រើនបាននាំគ្នាចូលរួមអបអរសាទរយ៉ាងខ្លាំងថែមទៀតផង។

ជាក់ស្ដែងងាកទៅចាប់អារម្មណ៍តារាថៃស្រី Yaya ដែលមានវត្តមានជាមួយគូស្នេហ៍នៅកន្លែងរៀបចំការ Surprise នោះវិញ បានបញ្ចេញអារម្មណ៍រំភើបរបស់ខ្លួនទៅកាន់ហ្វេនៗរបស់ខ្លួនយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«បេសកកម្មបានបញ្ចប់!!! គម្រោងសុំរៀបការដែលគួរឱ្យស្រលាញ់បំផុតលើលោកតែម្តង ទាំងដែលលោកនេះពិបាកលាក់ការសម្ងាត់ តែទីតាំងដែលជ្រើសរើសគឺស្រស់ស្អាតណាស់ Mark Prin ហើយមិត្តសម្លាញ់ Kimberley ភ្ញាក់ផ្អើលខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកមិនឈប់សោះឡើយ ស្រលាញ់អ្នកទាំងអស់គ្នាណាស់!»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងជូនពរឲ្យតារាស្រី Yaya ឆាប់មានកម្មវិធីពិសេសបែបនេះពីគូស្នេហ៍ខ្លួនដែរទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី