រឿងមួយទៀតហើយ ដែលអ្នកគាំទ្របានតាមដាន និងអបអរសាទរថាជាគូស្នេហ៍ពិតប្រាកដមួយគូសម្រាប់ Tono Phakin Khamvilaisak និងតារាសម្ដែង Nycha Natthanicha Dangwattanavanich ។ កាលពីដើមឆ្នាំមុន បន្ទាប់ពី Tono បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានរួចមក ស្រាប់តែហៅNychaថាមិត្តស្រីដោយចៃដន្យ ។
ប៉ុន្មានឆ្នាំមកនេះ ក៏មានពេលវេលាផ្អែមល្ហែម និងគួរឲ្យស្រលាញ់ ឲ្យអ្នកគាំទ្រច្រណែនមិនតិចនោះទេ។ ថ្មីៗនេះមានរូបភាពដ៏គួរឱ្យស្រលាញ់មួយសន្លឹកដែលNycha បានបង្ហោះរួមជាមួយនឹងCaption ថា ” ហើយនេះជារូបភាពដែល Tono ថតឱ្យ Nycha…” ដែលមើលទៅដូចជារាងចង់ថាឱ្យTono ថតរូបអ្វីមិនសូវច្បាស់សោះ។ ចំណែក Tono ទ្រាំមិនបាន ប្រញាប់បញ្ចេញមតិតបវិញភ្លាម “……វាជាសិល្បៈ………..” ដើម្បីបញ្ជាក់ថាមិនមែនចេះតែថតឱ្យអស់ពីដៃទេ។
After Footer (Active) - damrei Mr1 Zone2
Eriya





