Wow! តារាថៃ Sririta ត្រៀមលុយច្រើនយ៉ាងនេះសំរាប់អាពាហ៍ពិពាហ៍របស់ខ្លួនឆាប់ៗខាងមុខ!

ពិតណាស់នៅមិនយូរទៀតនោះទេ ពិធីមង្គលការរបស់តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាពកញ្ញា Sririta នឹងអនាគតស្វាមី លោក Korn Narongdej នឹងប្រព្រឺត្តិឡើងហើយ ហើយក៏ជាពេលដែលមហាជននិងអ្នកគាំទ្រគ្រប់គ្នាទន្ទឹងរងចាំដែរ។

ក្នុងនោះផងដែរ កាលពីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះបានផ្ដល់កិច្ចសម្ភាសន៍មួយជាមួយនិងអ្នកកាសែត​ថា នាងនិងស្វាមីបានត្រៀមលុយប្រមាណជា៥០លានបាតឯណោះ សម្រាប់ពិធីមង្គលការខ្លួនទាំងមូល ដែលនេះជាមង្គលការមួយអធិកអធមខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត តារាស្រីរូបនេះបានបង្ហើបទៀតថា ប្រសិនបើថវិការដែលចំណាយទាំងនោះ នៅសល់បន្ទាប់ពីចាត់ចែងក្នុងពិធីរួចរាល់ នាងនឹងយកប្រាក់នោះទៅជួយមណ្ឌលកុមារកំព្រាមួយកន្លែងទៀតផង ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

អត្ថបទដោយ៖សុីវលី