លោក អច្ឆរិយ: ដាក់ពាក្យបណ្តឹងដើម្បីថ្កោលទោសក្រុមប៉ូលីសទទួលខុសត្រូវរឿងក្តីតែងម៉ូ ពីបទមិនអើពើ និងព្យាយាមបង្កើតភស្តុតាងបន្លំភ្នែក!!
ក្រុមប៉ូលីសនៅតែអះអាងថាទោះបីមានរឿងអ្វីកើតឡើងក៏ដោយពួកគេនឹងបិទរឿងក្តីតែងម៉ូអោយបាននៅក្នុងខែមេសា ពោលគឺថ្ងៃអង្គារទី ២៦ ខែមេសានេះនឹងមានសន្និសិទ្ធបិទរឿងក្តីតែងម៉ូកើតឡើងជាក់ជាមិនខាន ដោយសន្និដ្ឋានថាវាជាឧបទវហេតុ តែងម៉ូធ្លាក់ទឹកដោយខ្លួនឯង។
លោកអច្ឆរិយ: ដឹងរឿងពីក្រោយខ្នង និងមូលហេតុដែលគេបដិសេដមិនអោយគាត់បើកបង្ហាញភស្តុតាងសំខាន់មុនពេលបិទរឿងក្តី សម្តែងក្តីមិនពេញចិត្ត ដោយបានដាក់ពាក្យបណ្តឹងប្តឹងប៉ូលីសពីបទបង្កើតភស្តុតាងបន្លំភ្នែក និងព្យាយាមបំភ្លេចភស្តុតាងសំខាន់ដែលមាន។
ក្រោយពេលគាត់ដាក់ឯកសារសំណើររួចរាល់ហើយគាត់បានអោយសម្ភាសន៍ថាពួកគេធ្វើការមិនបានល្អ ថែមឈរជើងខាងជនខិលខូតទៀត រឿងនេះវាប្លែកតាំងពីដំបូង ចាំប់តាំងពីដូរផ្លូវធ្វើដំណើរដឹកសាកសពម្ល៉េ ដោយមិនប្រាប់អ្នកណា រឿងដែលយើងគួរសង្កេតគឺការរក្សារភស្តុតាងនៅថ្ងៃកើតហេតុ ប្រាប់ពត៌មានថាប៉ូលីសរកហើយតែគ្មាន ប៉ុន្តែបីថ្ងៃក្រោយរកឃើញព្រោះមានអ្នកចេញពត៌មានចោទប្រកាន់ប៉ូលីស។
នៅមានរឿងជាច្រើនទៀតដែលប្រជាជនមិនដឹង ព្រោះវាត្រូវបាកំទិចដោយក្រុមប៉ូលីសអស់នេះ។ លឺហើយមហាជនខឹងសម្បានាំគ្នាជូលរួមគាំទ្រ អច្ឆរិយ: តាមចាប់ខ្លួនក្រុមប៉ូលីសនោះចូលគុកព្រោះពួកគេមិនបានបំពេញនាទីជួយប្រជាជនស្លូតត្រង់ឡើយ ពួកគេមិនគួរមានយស់សក្តិ ឬការងារអ្វីទាំងអស់ ដែលសំខាន់បំផុតគួរប្រញ៉ាប់ដកចេញពីរឿងក្តីតែងម៉ូ។
អត្ថបទដោយ សា





