អធិកអធមណាស់! តោះទៅមើលទិដ្ឋិភាពតារាល្បីៗចូលរួមពិធីភ្ជាប់ពាក្យតារា Original Song អេដា!

នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២នេះ មហាជននិងហ្វេនៗជាច្រើនរួមទាំងអ្នកក្នុងរង្វង់សិល្បៈបាននាំគ្នាចូលរួមអបអរសាទរ ដល់តារាចម្រៀង Original Song អេដា ដែលបានដឹកដៃគូស្នេហ៍ជនជាតិបរទេសរៀបចំកម្មវិធីភ្ជាប់ពាក្យពោលពេញដោយស្នាមញញឹម និងអធិកអធមយ៉ាងខ្លាំងផងដែរ។

មិនត្រឹមតែប៉ុនណោះ ងាកទៅចាប់អារម្មណ៍ភ្ញៀវកិត្តិយសវិញ យើងឃើញមានវត្តមានតារាល្បីៗជាច្រើនបាននាំគ្នាតុបតែងខ្លួនយ៉ាងស្រស់ស្អាតទៅចូលរួម ធ្វើឲ្យកម្មវិធីទាំងមូលកាន់តែពោលពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត និងបានជូនពរតារាចម្រៀងស្រីរូបនេះ និងគូដណ្ដឹងកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ និងឆាប់ដល់ថ្ងៃមង្គលការថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី