ផ្អែមល្ហែមណាស់ប្ដីក្មេង ប្រពន្ធរាងជ្រេ! DJ Push ដឹកដៃ Jui ចូលកម្មវិធីលើកដំបូងនរណាក៏សរសើរដែរ!(មានរូបភាព)

ពិតណាស់បើគិតមកដល់សព្វថ្ងៃ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Dj Push និងអ្នកនាង Jui Warattaya បានរៀបការជាមួយនិងគ្នាជិត១ឆ្នាំហើយ តែកន្លងមកគេពុំដែរបានឃើញអ្នកនាង បង្ហាញវត្តមានជាលក្ខណៈប្ដីប្រពន្ធនៅក្នុងកម្មវិធី ណាជាផ្លូវការនោះទេ។

ជាក់ស្ដែងទើបតែកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកទាំងពីរបានដឹកដៃគ្នាជាលក្ខណៈប្ដីប្រពន្ធ ជាលើកដំបូង ទៅចូលរួមកម្មវិធីរបស់ប៊្រេនសម្លៀកបំពាក់ល្បីមួយ ដោយក្នុងនោះលោក Push បានស្លៀកឈុតពណ៌ខៀវចាស់ ឯអ្នកនាង Jui​ បានស្លៀករ៉ូបវែងរឹបរាងពណ៌ខៀវ មើលទៅពិតជាសុីគ្នាខ្លាំងណាស់ នរណាឃើញក៏សរសើរថាសក្តិសមគ្នាខ្លាំងដែរ។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែគូស្នេហ៍មួយគូនេះ មានវ័យរាងលើសគ្នាច្រើនបន្ដិចមែន តែសម្រស់អ្នកទាំងពីរគឺសក្ដិសមគ្នាខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី