ទីបំផុតគូនេះជិតរៀបការហើយ! គូស្នេហ៍តារាដ៏ល្បីឈ្មោះក្នុងសិល្បៈថៃគូរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រីនាង Kimberley Anne Woltemas ពេលនេះខាងប្រុសបានលុតជង្គង់សុំរៀបការហើយខាងស្រីក៏និយាយថាយល់ព្រមហើយផងដែរ។
ដោយនៅក្នុងការរៀបការរបស់លោក Mark និង Kimberly គូស្នេហ៍តារាល្បីគូនេះបានធ្វើឲអ្នកគាំទ្រជាច្រើនអ្នករបស់អ្នកទាំងចូលរួមត្រេកអរនិងរំភើបជំនួស ជាពិសេសគេសង្កេតឃើញថាចិញ្ចៀនសុំរៀបការមួយនេះគឺមិនធម្មតានោះឡើយ ជាការច្នៃត្បូងយ៉ាងប្រណិត ថែមពេជ្រក៏គ្រាប់ធំទៀតមើលទៅលោក Mark បានត្រៀមខ្លួនសុំ Kimberly រៀបការមកយូរដែរហើយ។ គួរបញ្ជាក់ផងដែរថាអ្នកទាំងពីរជាគូស្នេហ៍ដែលទទួលបានការគាំទ្រខ្លាំងក្នុងសិល្បៈថៃតាំងពីត្រឹមជាគូស្នេហ៍ក្នុងរឿងរហូតក្លាយជាគូស្នេហ៍មែនទែនក្នុងជីវិតពិត។ ហើយទាំងគូក៏តែងតែមានរូបភាពស្វីតៗផ្អែមល្ហែមក្នុងថ្ងៃសម្រាកលំហែរជាមួយគ្នាបង្ហោះក្នុងបណ្ដាញសង្គមឲអ្នកគាំទ្រឃើញជាញឹកញាប់ ជាពិសេសក្នុងរយះពេលមួយឆ្នាំចុងក្រោយនេះគឺស្វីតរហូតថែមទាំងទិញផ្ទះលំហែររួមគ្នារួចហើយផងដែរ។ ពេលនេះសុំរៀបការក៏សុំរួចហើយផងដែររង់ចាំតែចាស់ទុំដេញវេលាគិតគូររកថ្ងៃមង្គលឲអ្នកទាំងពីររៀបចំពិធីមង្គលការតែប៉ុណ្ណោះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ