បានលឺហើយ! នេះជាសម្លេងគោក ឆន សុវណ្ណរាជ និង មាស សុខសោភា ច្រៀងរួមគ្នា!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា រយៈពេលជាង២ខែ ដែលតារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណរាជ ចេញទៅសម្ដែងនៅក្នុងប្រទេស កាណាដា ក្នុងនោះឃើញថាមានការគាំទ្រ និងស្វាគមន៍ពីសំណាក់បងប្អូនខ្មែររស់នៅទីនោះយ៉ាងច្រើន។

ហើយយ៉ាងណាមិញ តាមរយៈការចេញសម្ដែងនៅប្រទេស កាណាដា លើកនេះ លោក ឆន សុវណ្ណរាជ ក៏បានបង្ហោះរូបភាព និងសកម្មភាពដំណើរកម្សាន្តជាច្រើនរបស់លោកគ្រប់ទិសទី ក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្របានឃើញហើយរំភើបចិត្តនិងចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ ថ្មីៗនេះលោក បានបង្ហោះវីដេអូមួយ ក្នុងសកម្មភាពលោកកំពុងតែច្រៀងសម្លេងគោក ឆ្លងឆ្លើយជាមួយនិងតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង មាស សុខសោភា តាមរយៈបទ «ស្នេហ៍ឆ្លងវេហា» ពិតជាពិរោះនិងធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលមហាជនគ្រប់គ្នាបានស្ដាប់សម្លេងគោក រវាងលោក ឆន សុវណ្ណរាជ និងអ្នកនាង មាស សុខសោភា ច្រៀងរួមគ្នាបែបនេះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ឆន សុវណ្ណរាជ

អត្ថបទដោយ៖សុីវលី