អូហូ! ទីបំផុតបទ«ចេញឲ្យឆ្ងាយ»របស់ សុខ ពិសី និង លាន បញ្ចនីត សម្ដែងរួមគ្នាចេញផ្លូវការហើយ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាចម្រៀងវ័យក្មេងលោក លាន បញ្ចនីត បានចាប់ដៃគូចេញចម្រៀងរួមគ្នាជាមួយនិងកញ្ញា សុខ ពិសី មក ឃើញថាប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងខ្លាំង ហើយបទនីមួយៗក៏ទទួលបានការគាំទ្រយ៉ាងច្រើនទៀតផង។

ជាក់ស្ដែងកាលពីថ្មីៗនេះ ផេកផ្លូវការរបស់ផលិតកម្មសាន់ដេ បានបញ្ចេញ វីដេអូបទ «ចេញឲ្យឆ្ងាយ» ជាផ្លូវការរបស់តារាទាំងពីរដួងនេះសម្ដែងរួមគ្នា​ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាមើលទៅប្លែក ហើយងាកទៅចាប់អារម្មណ៍ពីសមត្ថភាពលោក លាន បញ្ចនីត ក៏មិនអន់ជាងកញ្ញា សុខ ពិសី ប៉ុន្មានដែរ។

គួរបញ្ជាក់ផងដែរថា បទ «ចេញឲ្យឆ្ងាយ» នេះ បានចេញអស់រយៈពេលជាង១ឆ្នាំទៅហើយ តែពេលនេះទើបតែចេញជាផ្លូវការប៉ុនណោះ ហើយក៏កំពុងតែទទួលបានការគាំទ្រខ្លាំងផងដែរ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី