ជាការពិតណាស់ក្រោយពេលដែលរឿងក្ដីអតីតតារាថៃស្រី Tangmo ត្រូវបានក្រុមមន្ត្រីជំនាញធ្វើកោសល្យវិច័្ឆយ និង ប្រមូលភស្តុតាងអស់រយៈពេលជាង២ខែមក បំផុតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២នេះ ខាងសមត្ថកិច្ចបានចេញប្រកាស សរុបរឿងក្តីមួយនេះហើយ។

ក្នុងនោះអ្វីដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់នោះ គឺខាងសមត្ថកិច្ចបានសរុបរឿងក្តីនេះថា Tangmo ពិតជាបានស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន ហើយចំពោះស្នាមរបួសជាច្រើនកន្លែងនៅលើរាងកាយរបស់នាង ពិតជារបួសដោយសារតែមុតស្លាបចក្រទូកដែលនាងបានជិះនោះពិតប្រាកដផងដែរ។
មិនត្រឹមតែប៉ុនណោះ ចំពោះអ្នកដែលពាក់ព័ន្ធទាំង៦នាក់នោះ ពេលនេះខាងតុលាការបានដោះលែងជាបណ្តោះអាសន្នសិន ដោយរង់ចាំការកាត់ក្តីម្តងទៀតជាផ្លូវការ នឹងទទួលទោសទៅតាមស្ថានទម្ងន់ទោសពីបទចោទប្រកាន់ផ្សេងៗគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី