គេសួរច្រើនពេក ពេលនេះគូស្នេហ៍ Cheer Thikamporn បង្ហើបគម្រោងរៀបការជាមួយគ្នាហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា Cheer Thikamporn គឺជាតារាស្រីសំបូរប្រជាប្រិយភាពម្នាក់ ដែលបានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះនាងមានវ័យ ៣៤ ឆ្នាំ និងកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយលោក Bick Thanaphon អស់រយៈពេលជិត៣ឆ្នាំផងដែរ។

យ៉ាងណាមិញក្រោយពេលអ្នកទាំងពីរប្រកាសបើកចំហរទំនាក់ទំនងស្នេហាមក ហ្វេនៗជាច្រើនតែងតែសួរពួកគេពេលណាមានគម្រោងរៀបមង្គលការជាមួយគ្នា ព្រោះបច្ចុប្បន្ននេះអ្នកទាំងពីរក៏មានវ័យច្រើនណាស់ហើយដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែរថ្មីៗនេះគូស្នេហ៍តារាស្រីរូបនេះក៏បានចេញមុខបង្ហើបទៅកាន់មហាជននិងហ្វេនៗយ៉ាងដូច្នេះថា៖

«ចំពោះរឿងរៀបការ ពួកយើងក៏បានសម្លឹងមើលអនាគត់ជាមួយគ្នា ហើយក៏បាននិយាយគ្នារួចរាល់ដែរហើយ តែអាចចាំមួយរយៈធំទៀត ព្រោះពួកយើងផ្តោតលើការងារជាធំសិន តែក៏មិនយូរពេកដែរ ព្រោះបច្ចុប្បន្ន Cheer មានអាយុ ៣៥ ហើយ មិនទុកឱ្យកើនដល់លេខ ៤ នោះទេ គឺអាចក្នុងអំឡុងពេល ២ ឆ្នាំទៀត»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី