មានទៅធម្មតាអី! តារាសម្ដែងស្រីសាច់សខ្ចីសម្រស់ផូរផង់នាង Grace Karnklao បានបង្ហើរទឹកដមសម្លេងខណះដែលមកចូលរួមក្នុងកម្មវិធី The Wall Song។
ដោយរូបនាងតែងត្រូវបានអ្នកទស្សនារឿងភាគថៃស្គាល់ថាគឺជាអ្នកសម្ដែងស្រីមួយរូបនៅក្នុងរឿងជាច្រើន ដល់រូបនាងចេញមកបកស្រាយចម្រៀងបែបនេះក៏ធ្វើឲមានការភ្ញាក់ផ្អើលផងដែរមិនស្មានថានាងអាចច្រៀងបានថែមច្រៀងបានពិរោះទៀត។ តែការពិតនោះការច្រៀងចម្រៀងនេះរូបនាងចាប់ផ្ដើមតាំងពីមុនអាជីពជាអ្នកសម្ដែងទៅទៀត ពេលនេះបានដាក់មួយបទអញ្ចឹងទៅធ្វើឲអ្នកគាំទ្រថ្មីៗដឹងថាទឹកដមសម្លេងរបស់នាងក៏មិនធម្មតា មិនចាញ់រូបសម្រស់និងការសម្ដែងរបស់នាងឡើយ។ តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ