ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុខតារាសម្ដែងថៃស្រី Aum Patcharapa បានចេញមុខបញ្ជាក់ពីទំនាក់ទំនងស្នេហានាងនិងគូស្នេហ៍នៅតែដូចមុនដដែល គ្រាន់តែមួយរយៈពេលនេះជម្ងឺកូវីដ១៩ រាលដាលខ្លាំងពេកទើបអ្នកទាំងពីរមិនសូវបានជួបគ្នា ព្រោះខ្លាចឆ្លងជម្ងឺផងដែរ។

ជាក់ស្ដែងនៅពេលនេះហ្វេនៗជាច្រើនពិតជារំភើប នៅពេលឃើញតារាស្រីរូបនេះ បានបង្ហោះរូបភាពគូជាថ្មីម្ដងទៀតក្រោយពេលខកខានបង្ហោះ៩សប្ដាហ៍ គឺក្នុងដំណើរកម្សាន្តទៅលេងឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ និងពោលពេញដោយក្ដីសុខតែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសប្បាយចិត្ត ព្រោះឃើញចំណងស្នេហាអ្នកទាំងពីរនៅតែដូចដើម និងមានពេលវេលាសម្រាប់គ្នាទៅវិញទៅមកធម្មតាវិញ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី