ពិតជាចិត្តល្អមែន! Pope Thanawat ធ្វើរឿងមួយភ្ញាក់ផ្អើលដ៏សង្គមថៃសរសើរគ្រប់គ្នា!

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃប្រុសវ័យ៣៧ឆ្នាំលោក Pope Thanawat កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការសម្ដែងរឿង ឬក៏សកម្មភាពផ្សេងៗនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកបានធ្វើឲ្យមហាជនក្នុងសង្គមថៃគ្រប់គ្នាភ្ញាក់ផ្អើល និងសរសើរដ៏លោកយ៉ាងខ្លាំង នៅពេលដែលលោកបានប្រកាសក្នុងបណ្ដាញសង្គមលោកថា៖

«នៅចុងឆ្នាំនេះ ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំ នឹងធ្វើសប្បុរសធម៌ ដោយបង្កើតអគារសិក្សាថ្មីនិងជួសជុលអគារដែលខូចខាត ព្រមទាំងធ្វើបន្ទប់ទឹក សម្រាប់សាលារៀនដែលខ្វះខាត ហើយបើរកប្រាក់បានគ្រប់គ្រាន់ យើងនឹងទិញសម្ភារៈសម្រាប់សាលាថែមទៀតផងដែរ»។

ក្រោយពេលឃើញបែបនេះ មិនត្រឹមតែអ្នកមហាជននៅក្នុងសង្គមថៃនោះទេ សូម្បីតែអ្នកគាំទ្រជាច្រើននៅកម្ពុជា ក៏ពេញចិត្តនិងសកម្មភាពសប្បុរសធម៍មួយនេះរបស់លោកផងដែរ៕

អត្ថបទដោយ៖សុីវលី